តាមទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១១ថា ទាហានកូរ៉េខាងត្បូង នឹងចូលរួមសមយុទ្ធរក្សាសន្តិភាព ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃសៅរ៍ ក្នុងប្រទេសមុងហ្គូលី។
តាមប្រភពព័ត៌មានមួយ ពីមេបញ្ជាការយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា តួលេខនៃយោធាប្រទេសកូរ៉េខាងត្បូង មានចំនួន៣៩នាក់ នឹងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ៣១ ខែកក្កដា ដល់១២ខែសីហាខាងមុខនេះ តាមការអញ្ជើញពីយោធាប្រទេសមុងហ្គូលី។
សូមបញ្ជាក់ថា សមយុទ្ធនេះបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០០៣ ដែលដឹកនាំដោយប្រទេសមុងហ្គូលី និងសហរដ្ឋអាមេរិក ហើយមានទាហានប្រហែល៩០០នាក់ដែលមកពីបណ្តាប្រទេស១១បានចូលរួម។
0 comments:
Post a Comment