កូរ៉េខាងត្បូង ព្រមានជប៉ុន ក្នុងដំណើរ ទស្សកិច្ចទៅកាន់ កោះមានជម្លោះ


សេអ៊ូលៈ តាមសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១១​ ថា ប្រធានាធិបតីប្រទេស កូរ៉េខាងត្បួង បានព្រមានក្រុម សមាជិកសភាជប៉ុនដែល គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់តំបន់មួយនៅ ជិតកោះដែលមានជម្លោះ។
លោក លីម្យុងបាក់ (Lee Myung-Bak) ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង បានបន្ថែមទៀតថា ប្រសិនបើភាគីជប៉ុន​ នៅតែបន្តទស្សនកិច្ចទៅកាន់តំបន់ទាំងនេះទៀត បញ្ហាសុវត្ថិភាព និងសន្តិសុខមិនអាចធានាបានឡើយ។
សមាជិកសភាទាំងបួននាក់ ដែលមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ សេរីប្រឆាំងនិងអភិរក្ស ប្រទេសជប៉ុនបានប្រកាស ពីផែនការ នៃដំណើរទស្សនកិច្ច ទៅកាន់កោះអូលឿង​ (Ulleung ) ដែលស្ថិតនៅជិតទឹកដីប្រទេសកូរ៉េខាងត្បូងបំផុត។ សូមបញ្ជាក់កោះនេះសុទ្ធតែត្រូវបានអះអាងថា ជាកម្មសិទ្ធិរៀងៗខ្លួនហើយ ប្រទេសកូរ៉េខាងត្បួង ក៏ធ្លាប់ត្រូវបានធ្វើអាណានិគម ដោយប្រទេសជប៉ុនផងដែរកាលពីឆ្នាំ១៩១០-១០៩៤។
ជម្លោះថ្មីៗនេះបានចាប់ផ្តើមកើតឡើង នៅពេលទង់ជាតិក្រុមហ៊ុនអាកាសចរណ៍ កូរ៉េ បានធ្វើ ប្រតិបត្តិការសាកល្បងជើងហោះហើរម៉ាក A៣៨០លើកោះដុកដូ កាលពីខែមិថុនា។ ទីក្រុង តូក្យូឆ្លើយតបទៅវិញ ដោយដាក់បញ្ជាមន្ត្រីរាជការទាំងអស់ឈប់ប្រើប្រាស់យន្តហោះ ក្រុមហ៊ុនកូរ៉េ រយៈ ពេលមួយខែ។
អ្នកនាំពាក្យប្រធានាធិបតី​ បាននិយាយថា នៅឯកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ លោក លី បានបញ្ជារមន្រ្តីរបស់លោកផ្តល់ការណែនាំក្រុងតូក្យូថា ក្រុងសេអ៊ូល មិនអាចធានា សុវត្ថិភាព ជូនសមាជិកសភាទាំងនោះបានទេ ថែមទាំងជំរុញឱ្យពួកគេលុបចោល ទស្សនកិច្ច នេះទៀតផង៕

ប្រភព ដើមអម្ពិល

0 comments: