ហាងទំនិញ​សិប្បនិម្មិត​នៅកូរ៉េ​



ហាងទំនិញលក់រាយ​ដែល​មាន​លក្ខណៈ​ជាហាងសិប្បនិម្មិតបាន​បើក​ទ្វារ​ហើយ​នៅកូរ៉េ​ខាងត្បូង ដែល​ធ្វើ​ឡើង​តំរូវ​អ្នក​ប្រើទូរស័ព្ទ​ប្រភេទ​ smartphone ដោយអតិថិជន​ដែល​ចង់​ទិញ​ទំនិញ​នៅ​ហាង​នោះ​ត្រូវ​ scan barcodes នៃផលិតផល​ទាំង​នោះ។ អតិថិជន​ត្រូវ​បញ្ចូល​កម្ម​វិធី​សំរាប់​ទិញ​ទំនិញ​ទៅក្នុង​ទូរ​ស័ព្ទ​របស់​ខ្លួន​ និង​ទិញ​ទំនិញ​ដោយ​ថត​យក​ barcodes នៃ​ទំនិញដែល​ខ្លួន​ចង់​បាន។
“អ្នក​អាច​កុំម៉ង់​ទិញ​ឥវ៉ាន់​នៅ​ពេល​ដែល​អ្នកចេញ​ទៅ​ធ្វើការ​នៅ​ពេល​ព្រឹក​ ហើយ​អ្នក​នឹង​បាន​ទទួល​ទំនិញ​ទាំងនោះ​នៅ​ពេល​ដែល​អ្នក​ត្រលប់​មកដល់​ផ្ទះវិញ​នៅ​ពេល​ល្ងាច” នេះ​ជា​សំដី​របស់​អ្នក​នាំ​ពាក្យ​នៃ​ហាងសិប្បនិម្មិត​ Homeplus។ អ្នក​អាច​រក​ទិញបាន​តាំង​ពី​សាច់ បន្លែ ផ្លែ​ឈើ គ្រឿង​ប្រដាប់​ប្រដា​ប្រើប្រាស់​សព្វ​បែប​យ៉ាង​៕