កូរ៉េទាំង​ពីរ​ជួប​ពិភាក្សា​​​​គ្នា​ស្តី​អំពី​បញ្ហា​​​នុយ​ក្លេ​អ៊ែរ​​​នៅ​កោះបាលី​

មន្ត្រី​​ក្រសួង​ការបរទេស​​កូរ៉េខាង​ត្បូង​ប្រាប់​ទីភ្នាក់ងារ​​​ព័ត៌​មាន​រ៉យទ័រ​ថា ​​ជំនួបពិភាក្សា​​រវាង​បេសក​ជន​នុយ​ក្លេអ៊ែរ​​​​កូរ៉េ​ទាំង​ពីរ​នោះ​ចាប់​ផ្តើម​​នៅ​​ម៉ោង​​៣រសៀល​ម៉ោង​ក្នុងប្រទេស​ឥណ្ឌូណេ​ស៊ី​។​ បេសកជន​នុយ​ក្លេអ៊ែរ​​កូរ៉េ​ខា​ង​ត្បូង​ លោក Wisung-lac និង​អនុរដ្ឋមន្ត្រី​ការបរទេស​​​កូរ៉េ​​ខាង​ជើង ​ទទួល​បន្ទុក​ខាង​ការ​ចរចា​​នុយ​ក្លេអ៊ែរ​​​​ លោក Ri Yong-ho បាន​ជួបពិភាក្សា​​​គ្នា​ក្នុង​​​កិច្ចប្រជុំ​​​ក្រៅ​ផ្លូវ​ការ​​​មួយនៅក្រៅ​​វេទិកា​​នៃ​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​​ការបរទេស​​អាស៊ាន​។​ ទីភ្នាក់ងារ​​​ព័ត៌មាន​​យ៉ុន​ហាប់​របស់កូរ៉េ​ខាង​ត្បូង​​រាយការណ៍​​ថា ជំនួបពិភាក្សា​​នោះគឺ​ស្តីអំពី​​​បញ្ហា​​មួយ​ចំនួន​​មានដូចជា​ការ​រំសាយ​​​អាវុធ​នុយ​ក្លេអ៊ែរ​​ជាដើម ៕​


មន្ត្រី​​ក្រុង​សេអ៊ូល​និយាយថា ​បេសក​ជន​​​ផ្នែក​នុ​យ​ក្លេអ៊ែរ​របស់កូរ៉េ​ខាង​​ជើង និង​កូរ៉េ​ខាង​​ត្បូង​បាន​ជួប​​ចរចាគ្នា​នៅ​ក្រៅ​វេទិកា​នៃ​កិច្ចប្រជុំ​​​រដ្ឋ​មន្ត្រី​​ការបរទេស​​អាស៊ាន​នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​រសៀលថ្ងៃទី​​​២២ កក្កដា ​​​ស្តី​​​អំពី​បញ្ហា​​​នុយ​ក្លេអ៊ែរ ។ នេះ​ជា​ការ​​ជួប​ចរចា​​​កម្រិត​​ខ្ពស់​លើ​ក​ទីមួយរវា​ងកូរ៉េ​ទាំង​ពីរ​​​​ចាប់​តាំងពី​​​ភាពតានតឹង​​​នៅ​ឧបទ្វីប​​​​កូរ៉េ​​​កើនឡើង​​ខ្លាំង​កាលពី​​ឆ្នាំមុន ។​

0 comments: