សេអ៊ូលៈ តាមសារព័ត៌មាន Channel News Asia បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១១ថា អាជ្ញាធរប្រទេសកូរ៉េ ខាងត្បូងកំពុងស្ថិតនៅក្រោម ការរិះគន់យ៉ាងខ្លាំងដោយ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើង ដោយគ្រោះមហន្តរាយ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅសប្តាហ៍នេះ ហើយតាមរបាយការណ៍មួយបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៩នាក់ និង១០នាក់ទៀតកំពុងបាត់ខ្លួន។
អ្នកជំនាញ និងប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុកបានធ្វើការស្តី បន្ទោសអាជ្ញាធរទីក្រុងសេអ៊ូល ដោយសារមិនបានបង្កឲ្យមាន ភាពល្អប្រសើរក្នុងតំបន់រងគ្រោះទាំងនេះ។ តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់ក្នុងរយៈពេល៣ថ្ងៃនេះ បានធ្វើប្រជាពលរដ្ឋជាង ១១.០០០នាក់ គ្មានទីជម្រកចំនែកការផ្គត់ផ្គង់អគ្គិសនី
ក៏ត្រូវបានកាត់ផ្តាច់នៅតាមផ្ទះជាង ១៣០.០០០ទូទាំងប្រទេសកូរ៉េខាងត្បូង។
ក៏ត្រូវបានកាត់ផ្តាច់នៅតាមផ្ទះជាង ១៣០.០០០ទូទាំងប្រទេសកូរ៉េខាងត្បូង។
តាមក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ទាហានជាង ១៧.០០០នាក់ ទូទាំងប្រទេសដែលគាំទ្រដោយ គ្រឿងចក្រនឹងត្រូវបានពង្រាយនៅថ្ងៃសុក្រនេះ ដើម្បីជួយសំអាតតាមតំបន់រងគ្រោះទាំងនេះ។
ប្រភព ដើមអម្ពិល
ប្រភព ដើមអម្ពិល
0 comments:
Post a Comment