គ្មានដំណោះស្រាយ ណាមួយ ត្រូវបានគេ​ មើលឃើញ ចំពោះបញ្ហា​​ កូរ៉េខាងជើង នោះទេ


សេអ៊ូលៈ តាមអ្នកវិភាគ នយោបាយពិភពលោក ទាំងឡាយបានឲ្យដឹងថា កិច្ចពិភាក្សា នឹងធ្វើឡើងរវាង អាមេរិកនិង កូរ៉េខាងជើងនោះ ដែលគេរំពឹងថានឹង សម្រួលភាពតានតឹង នៅឧទ្វីបកូរ៉េបាននោះ អាចនឹងមិនដូចការរពឹងទុកថា បានទទួលជោគជ័យធំធេងនោះទេ ព្រោះបញ្ហាធំមួយទៀតនោះ គឺពាក់ព័ន្ធទៅនឹងកម្មវិធីផលិតអាវុធ នុយក្លេអ៊ែរ រដ្ឋកុម្មុយនិស្តមួយនេះ ដែលមិនងាយនឹងពិភាក្សាត្រូវគ្នាឡើយ។
យោងតាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១១ នេះថា លោកស្រីរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន បានប្រកាស កាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ថា អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង គីម គ្យេ ក្វាន់ នឹងត្រូវធ្វើដំណើរទស្សនកិច្ច នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ សំរាប់កិច្ច ពិភាក្សា ទាក់ទងទៅនឹងការរៀបចំកិច្ចចរចា ៦ភាគីដែលជាប់គាំងយូរទៅហើយនោះ ឡើងវិញ។
គួរបញ្ជាក់ថា ការអញ្ជើញ មន្ត្រីកូរ៉េខាងជើង ទៅទស្សនកិច្ចនៅអាមេរិកនេះ គឺកើតឡើងបន្ទាប់ ពីមានសញ្ញាជាលក្ខណៈ វិជ្ជមានមួយ ក្រោយពីកិច្ចប្រជុំ កំពូលអាស៊ាន នៅកោះបាលីប្រទេស ឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍មុននេះ ដែលភាគីកូរ៉េទាំងពីរ បានអង្គុយទុលមុខគ្នា ពិភាក្សាពីបញ្ហាទាំងឡាយជាពិសេសនោះ គឺភាគីទាំងពីរបានយល់ព្រម បន្តនូវកិច្ចពិភាក្សា ៦ភាគីឡើងវិញ ដែលមានប្រទេស ដូចជា អាមេរិក រុស្ស៊ី ចិន ជប៉ុន និងកូរ៉េទាំងពីរ ក្នុងគោលដៅចរចា ពី ការបញ្ចប់កម្មវិធីផលិត អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
ប្រភព ដើមអម្ពិល

0 comments: