សេអ៊ូលៈ ទឹកជំនន់យ៉ាងគំហុក និងការរអិលបាក់ដី ដែលញាំញីដោយសារតែភ្លៀងធ្លាក់ យ៉ាងសន្ធប់នោះ បានបណ្តាលឲ្យមនុស្សស្លាប់ ៤១នាក់ និង ១២នាក់ ទៀតបាត់ខ្លួន នៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការអះអាង ពីទីភ្នាក់ងារចាត់ចែង ពេលគ្រាមានអាសន្ន ឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១ ថា មនុស្ស ១៥នាក់បានស្លាប់ នៅក្នុងល្បាប់ភក់ ដែលកើតឡើងនៅតំបន់ជើងភ្នំ អ៊ុំយឿន ភាគខាងត្បូងទីក្រុង សេអ៊ូល កាលពីថ្ងៃពុធ។ ចំពោះការរអិលបាក់ដី ដែលបានកើតឡើង នៅខេត្ត ជនជឿង ស្ថិតចម្ងាយ ១១០គីឡូម៉ែត្រ ភាគឦសាន ទីក្រុងសេអ៊ូលវិញ បានបណ្តាលឲ្យ មនុស្សស្លាប់ កើនឡើងដល់ ១៣នាក់ ដែលភាគច្រើនជានិស្សិត ដែលបំពេញការងារស្ម័គ្រចិត្ត នៅទីនោះ។
ការរលំដើមឈើ ក៏បានកើតឡើង ផងដែរនៅតំបន់ ផាជូ នៃខេត្ត គ្យឿងជី បានបណ្តាលឲ្យកម្មករ ៣នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់។ ចំពោះមនុស្សស្លាប់ ៨នាក់ផ្សេងទៀត គឺស្ថិត នៅតំបន់ជ្រោះ នៃខេត្ត គ្យឿងជី នេះដដែល ហើយប្រជាជនរាប់រយនាក់ ត្រូវបានគេ ជម្លៀសចេញ ពីតំបន់នោះហើយ ដោយសារតែ ទឹកជំនន់បានវាយប្រហារជាខ្លាំង។
ចំពោះទីភ្នាក់ងារចាត់ចែង ពេលគ្រាមានអាសន្នវិញ បាននិយាយថា ពួកគេបានចាត់ចែងកម្លាំង ទាហាន ចំនួន ១៥០០នាក់ ឲ្យចេញប្រតិបត្តិការ ដើម្បីជួយសម្រួល ទៅដល់ផ្លួវថ្នល់ ដែលជាប់គាំង ដោយសារទឹកជំនន់ ជាពិសេសគឺសា្ថប័ន នានា ដែលកំពុងទទួលរងគ្រោះផងដែរ៕
ប្រភព ដើមអម្ពិល
ប្រភព ដើមអម្ពិល
0 comments:
Post a Comment