ការនាំចេញ ប្រេងឥន្ធនៈ របស់ កូរ៉េខាងត្បូង កើន ៧២% លើតម្រូវការ របស់អាស៊ី


 កូរ៉េខាងត្បូង ជាអ្នកនាំចូលប្រេងឥន្ធនៈ ដ៏ដំជាងគេក្នុងពិភពលោក លំដាប់ទី១៥ បាន និយាយថា ការនាំចេញផលិតផល ប្រេងសំាំង បានកើនឡើង ៧២ភាគរយ ក្នុងរយៈពេលកន្លះឆ្នាំនេះ ខណៈដែលតម្រូវការពីប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ី បានកើនឡើងជាច្រើន។
យោងតាមគេហទំព័រ សេដ្ឋកិច្ច Bloomberg បានឱ្យដឹងនៅថ្ងៃទី០៣ ខែសីហា នេះថា ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង បាននិយាយ ថា ការនាំចេញប្រេងសាំងបានចាប់ ឡើងដល់ចំនូន ទឹកប្រាក់ ២៤,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែត្រឹមចុង ខែមិថុនា កន្លងមក នេះ។
កូរ៉េខាងត្បូងនាំចូលប្រេងឆៅ រយៈពេល ៦ខែចំនួន៤៥៩,៣លានធុង គឺចំនួន ៨៦ភាគរយ ដែលទិញមកពីប្រទេស អារ៉ាប៊ី សាអូឌី (Saudi Arabia) គុយវ៉េត (Kuwait) និង បួនប្រទេសផ្សេងទៀត ក្នុងតំបន់មជ្ឈិមបូព៌ា។ ការប្រើប្រាស់ផលិតផលប្រេងសាំង នៅក្នុងស្រុក បានធ្លាក់ចុះ ២,២ភាគរយ ពីដើមឆ្នាំនេះ ខណៈតម្លៃប្រេងសាំង កាន់តែឡើង បានប៉ះពាល់ដល់អ្នកត្រូវការប្រើប្រាស់។
ខណៈពេលដែលការប្រើប្រាស់ ប្រេងសាំង និងប្រេងម៉ាស៊ូត នៅក្នុងស្រុកបានធ្លាក់ចុះក៏ដោយ តម្រូវការប្រេងកាត ដែលមិនទាន់ចម្រាញ់ និងប្រេងសាំងក្រអូប ( jet fuel) បានកើនឡើង ពីព្រោះក្រុមហ៊ុនចម្រាញ់ឧស្ម័នធម្មជាតិមកប្រេងកាត និងយន្តហោះសម្រាប់ដឹកអ្នកដំណើរត្រូវការជាខ្លាំង៕

0 comments: