U-KISS នឹងចេញលក់ អាល់ប៊ុមថ្មី​ ក្នុងសប្តាហ៍នេះ


ក្រុមតារាកូរ៉េខាងត្បូង U-KISS ម្ចាស់បទ Round And Round បានឲ្យដឹងថា វីដេអូ អាល់ប៊ុមថ្មីរបស់ពួកគេ នឹងចេញលក់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ ខាងមុខនេះ ។
តាមប្រភពព័ត៌មាន ពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ នេះថា U-KISS ដែលមានសមាជិក ៦នាក់ ក្នុងពេលឆាប់ៗនេះ នឹងចេញអាល់ប៊ុមថ្មីទី២ ដែលមានចម្រៀងមួយបទ ក្រោមចំណងជើងថា “Someday” ហើយបទនេះដែរ និពន្ធដោយ Ryan Juhn ធ្លាប់មានបទពិសោធន៍ យ៉ាងច្រើនឆ្នាំ ក្នុងការនិពន្ធបទចម្រៀង ឲ្យតារាចម្រៀងជាច្រើនរូបដូចជា TVXQ នឹង ក្រុម SHINee។
គួរបញ្ចាក់ថា នៅថ្ងៃទី០១ ខែកញ្ញា ខាងមុខនេះ U-KISS នឹងធ្វើដំណើរទៅ ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយចម្រៀងអាល់ប៊ុមថ្មី របស់ពួកគេ ៕

0 comments: