SNSD, SHINee, f(x) នឹងសិល្បករ ជាច្រើនទៀត ចូលរួមជួយ ដល់កុមារក្រីក្រ


តាមប្រភពព័ត៌មាន ពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ នេះថា តារាចម្រៀងល្បីៗជាច្រើន របស់កូរ៉េខាងត្បូង មានដូចជា ក្រុម SNSD, SHINee, f(x) នឹងតារាចម្រៀងជាច្រើនទៀត បានសហការជាមួយ កាកបាទក្រហមកូរ៉េ ក្នុងពិធីបុណ្យរៃអង្គាស ថវិកាដើម្បីជួយដល់ក្មេងៗ ជនជាតិអាហ្វ្រិក ។
កម្មវិធីនេះ គឺប្រព្រឹត្ត នៅនៅឯសណ្ឋាគារ Seoul Plaza Hotel ដោយមានការចូលរួម ពីអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន ហើយ ពិធីនេះផងដែរ គឺធ្វើឡើងដើម្បីចូលរួមចំណែក ជួយដល់កុមារ នៅអាហ្វ្រិក ក្នុងរយៈពេល ៣ខែខាងមុខទៀត ក្រោមពាក្យស្លោកមួយថា "ជួយកុមារនៅអាហ្វ្រិច"
គួរបញ្ជាក់ថា កុមារនៅអាហ្រ្វិក កំពុងតែជួបការលំបាក ដោយគ្រោះអត់ឃ្លាន ហើយក៏មាន អង្គការក្រៅរដ្ឋាភិបាលជាច្រើន កំពុងតែស្វែង រកថវិកាជំនួយ៕

0 comments: