ប្រទេសកូរ៉េខាងត្បូង នាំយកនូវជនជាតិរបស់ខ្លួន ទាំងអស់ចាកចេញពី រមណីយដ្ឋាន គ្រប់គ្រងរួម ដែលមានភាពរកាំរកុះជាមួយនឹង កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានឲ្យជនជាតិ កូរ៉េខាងត្បូងទាំងនោះ ចាកចេញ និង រឹបអូសទ្រព្យសម្បត្តិទាំងឡាយ របស់កូរ៉េត្បូង ដែលមាននៅ កន្លែងកំសាន្ត ភ្នំគុមកាង នោះ។ នេះបើយោងតាមការបញ្ជាក់ពី មន្ត្រីកូរ៉េ នៅថ្ងៃអង្គារ នេះ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ នេះថា ជនជាតិកូរ៉េខាងត្បូង ដែលជាកម្មករធ្វើការ នៅតំបន់រមណីយដ្ឋាន ទេសចរណ៍ ភ្នំគុមកាង របស់កូរ៉េខាងជើងចំនួន ១៤នាក់ នឹងត្រូវបានបញ្ជូនមកកូរ៉េខាងត្បូងវិញ តាមព្រំដែន ដែលប្រកបដោយភាពតានតឹង បំផុតរវាងប្រទេសទាំងពីរ នៅថ្ងៃអង្គារនេះ។ នេះបើយោងតាម ការបញ្ជាក់ពីលោកស្ត្រី អ្នកនាំពាក្យ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដែលដោះស្រាយ រាល់បញ្ហាទាក់ទងទៅនឹងកិច្ចការ ព្រំដែន។
គួរបញ្ជាក់ថា ការនាំយកប្រជាជនរបស់ខ្លួន មកវិញនោះទៀត កូរ៉េខាងជើង បានបញ្ជាឲ្យ ជនជាតិកូរ៉េខាងត្បូងទាំងអស់ចាកចេញពីទីនោះ ឲ្យអស់ក្នុងរយៈពេល ៧២ម៉ោង ដោយគេបាន ចោទប្រកាន់ទៅរដ្ឋាភិបាលក្រុងសេអ៊ូល ថា មានការរារាំងមិនឲ្យទេសចរចូលមក ទស្សនាតំបន់ ភ្នំគុមកាង ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ នេះ។
ព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង បានបញ្ជាក់ ទៀតថា យើងចាត់ទុកថា កូរ៉េខាងត្បូង បាន បោះបង់ចោលទាំងស្រុង នូវសិទ្ធិទាំងឡាយលើ ទ្រព្យសម្បត្តិ ដែលកាន់កាប់ ដោយក្រុមហ៊ុន កូរ៉េខាងត្បូង នេះ ហើយឥឡូវនេះគេបានចាប់ផ្តើម ការលះបង់នេះដោយស្របច្បាប់តែម្តង។
គួរបញ្ជាក់ថាកូរ៉េខាងត្បូង បានហាមប្រជាជនខ្លួនមិនឲ្យទៅទស្សនា កូរ៉េខាងជើង បន្ទាប់ពីទាហានកូរ៉េខាងជើង បានបាញ់អ្នកទេសចរ កូរ៉េខាងត្បូងម្នាក់ស្លាប់ កាលពីឆ្នាំ២០០៨ ដោយសារតែគេបានវង្វេងចូល ទៅតំបន់យោធាដ៏តឹងរឹង៕
0 comments:
Post a Comment