សេដ្ឋកិច្ច​​​កូរ៉េ​ខាងត្បូង​​នៅតែល្អ​ប្រសើរ​​ទោះ​មាន​វិបត្តិ​​ហិរញ្ញ​វត្ថុ​​ពិភពលោក

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​​លោក​លី​ ម្យុង​បាក់​​ថ្លែង​កាលពីថ្ងៃទី​៣ តុលា ​ថា សេដ្ឋ​កិច្ច​របស់​កូរ៉េ​​​ខាងត្បូង​នៅ​តែ​ល្អប្រសើរ​​​ ទោះបី​មាន​វិបត្តិ​​ហិរញ្ញវត្ថុ​​​​ពិភព​លោក​ជាមួយ​​នឹងបំណុល​​ជាតិ​ថយ​ចុះ​ហើយការ​នាំ​ចេញ​​មានខ្ពស់​​ដោយ​លោក​គូស​​បញ្ជាក់ថា ការព្រួយបារម្ភ​​យ៉ាងខ្លាំង​​នឹងពុំ​ជា​ការ​ល្អ​ឡើយ​​ ដើម្បី​ជំនះវិបត្តិ ។
​ក្នុងសុន្ទរកថា​​​ប្រចាំ​​២​ខែ​ម្ត​ងមួយ​តាមវិទ្យុ ​​លោកលីគូ​ស​បញ្ជាក់​ថា យើង​បានជំនះ​វិបត្តិ​​​ហិរញ្ញវត្ថុ​​​ជាសាកល​​កាលពី​លើក​មុន​ក្នុងសង្វាក់​​ដ៏​ឆាប់បំផុត និង​តាមរបៀប​​ដែលទទួលបាន​ជោគ​ជ័យ​​​​បំផុត​លើ​ពិភពលោក ។ ខ្ញុំ​​អាច​អះ​អាង​ថា ​​សេដ្ឋកិច្ច​​​កូរ៉េ​ គឺ​ខ្លាំង​​​គ្រប់គ្រាន់​ ដើម្បី​ឱ្យ​ប្រជា​ជន ​យើង​អាច​មាន​ទំនុកចិត្ត​​​ ។ លោក​លី បាន​បង្ហាញ​​​ភស្តុតាង​មួយចំនួន​នៃភាព​​​រឹងមាំ​​​ខាងសេដ្ឋកិច្ច ​​​នេះ​ដូចជា​បំណុល​ជាតិ​​តំណាង​​ត្រឹមតែ​​៣៣% ​នៃ​​ផល​ទុន​ជាតិ​សរុប ។ ​​ការ​នាំ​ចេញ​​​​ទៅ​កាន់​បណ្តា​​ប្រទេស​​ដែលមានសេដ្ឋកិច្ច​​​ហក់​ឡើង ​ពេល​នេះ​តំណាង​ឱ្យ​៧៣% ​នៃការ​នាំ​ចេញ​​ទាំង​មូល​ដែល​មាន​​ការកើនឡើង​​​៥១% បើ​ប្រៀបធៀប​​​​ទៅ​នឹង​ឆ្នាំ២០០១ ។ ទំហំ​ពាណិជ្ជ​កម្មកូរ៉េ​ខាង​ត្បូង​មានដល់​១០០០​ពាន់លានដុល្លារ​នា​ឆ្នាំនេះ។
លោកលី ថ្លែង​ទៀតថា ​រដ្ឋាភិបាល​​នឹង​តា​ម​ដាន​​យ៉ាង​ប្រកិត​ចំពោះសភាព​ការណ៍​​សេដ្ឋ​កិច្ច​​​ក្នុងស្រុក​ និងនៅ​​​ឯបរ​ទេស​​ដោយសង្កត់ធ្ងន់ ជា​ពិសេស​លើការ​ធានា​ខាង​​​ថវិកា និងសុខភាព​ហិរញ្ញវ​ត្ថុ​​​ខាងក្រៅ​ប្រទេស ។ ​​ប្រព័ន្ធ​​សេដ្ឋកិច្ច ​បន្ទាន់​របស់​ប្រទេសត្រូវ​​បានជំរុញ​​កាលពីសបា្តហ៍​មុន ហើយ​​កិច្ច​ប្រជុំ​​ពិគ្រោះ​​​យោបល់​​រវាង​រដ្ឋាភិ​បាល​ និងផ្នែក​​ឯក​ជន​​​តែ​ង​ធ្វើ​ជា​ទៀង​ទាត់ ៕

0 comments: