ក្រសួងការបរទេសជប៉ុនថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន លោកយ៉ូស៊ី ហ៊ីកូ ណូដា គ្រោងទៅកាន់ប្រទេសកូរ៉េខាងត្បូងនាខែនេះដើម្បីជួបប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ម្យុងបាក់។
ក្រោយការជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូលជាមួយសមភាគីកូរ៉េខាងត្បូងលោក KIM SUNG-HWAN រដ្ឋមន្ត្រីការបរទេសជប៉ុន លោកកូអ៊ីជីរ៉ូ ហ្សេមបា ថ្លែងថា លោកណូដា ដែលចូលកាន់តំណែង កាលពីខែមុននឹងអញ្ជើញទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ មួយនៅក្រុងសេអ៊ូលចាប់ពីថ្ងៃទី១៨ តុលា ទៅហើយការជួបគ្នាកំពូលមួយនឹងត្រូវធ្វើ។
លោក KIM និងលោកហ្សេមបា បានអះអាងពីរបៀបវារៈនៃទស្សនកិច្ចរបស់លោកណូ ដា នៅក្រុងសេអ៊ូល។ នេះជាទស្សនកិច្ចលើកដំបូងនៅក្រុងសេអ៊ូលរបស់លោកណូដា ចាប់តាំងពីលោកឡើងកាន់អំណាចពីខែមុនមក។
លោក KIM និងលោកហ្សេមបា បានអះអាងពីរបៀបវារៈនៃទស្សនកិច្ចរបស់លោកណូ ដា នៅក្រុងសេអ៊ូល។ នេះជាទស្សនកិច្ចលើកដំបូងនៅក្រុងសេអ៊ូលរបស់លោកណូដា ចាប់តាំងពីលោកឡើងកាន់អំណាចពីខែមុនមក។
លោកហ្សេមបាថ្លែងថា មេដឹកនាំទាំង២នឹងពិភាក្សាគ្នាពីបញ្ហាផ្សេងៗដែលមានផលប្រយោជន៍ទៅវិញទៅមក។ ក្នុងកិច្ចប្រជុំរយៈពេល៩០នាទី រដ្ឋមន្ត្រីការបរទេសទាំង២ បានផ្លាស់ប្តូរទស្សនៈគ្នា ជាពិសេសលើទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងពីមធ្យោបាយនានានៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ក៏ប៉ុន្តែភាគីទាំង២ ហាក់ដូចជាផាត់ទុកមួយឡែកនូវបញ្ហាចម្រូងចម្រាស់មួយចំនួនដែលទាក់ទិនដល់ទំនាក់ទំនងទ្វេភាគី ៕
Source : Khosantepheap
Source : Khosantepheap
0 comments:
Post a Comment