បុណ្យសពមេដឹកនាំ គីម ជុងអ៊ីល នឹងត្រូវធ្វើ ឡើងនៅថ្ងៃទី២៨ ខែធ្នូ

ព្យុងយ៉ាង៖ យោងតាមព័ត៌មាន រដ្ឋរបស់ប្រទេសកូរ៉េខាងជើង KCNA បានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១១ នេះថា ពិធីបុណ្យសព របស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ីល ដែល បានស្លាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុននោះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខនេះ។
គួរបញ្ជាក់តាមព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង ដែលទើបនឹងបង្ហើបព័ត៌មាននៃការទទួលមរណៈ ភាពរបស់លោក គីម នៅថ្ងៃចន្ទ នេះ បានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោកថា លោក បានទទួលរងនូវជម្ងឺបេះដូង ស្របពេលដែលលោកចេញទៅបំពេញទស្សនកិច្ចក្រៅ រដ្ឋធានីព្យុងយ៉ាងតាមរថភ្លើងកាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១១។

0 comments: