កូរ៉េ​ខាងត្បូង​ទិញ​មាស​ស្តុកទុក​15​តោន​​ទៀត

យោង​តាម​​ទីភ្នាក់ងារ​​​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​ YONAHAP ​ថា ធនាគារ​កណ្តាលប្រទេស​​នេះ​បានទិញ​មាសដុំ​​​​១៥​តោន​​​ទៀត​កាលពី​ខែ​វិច្ឆិកា​កន្លងមក​នេះ ក្នុងក្របខណ្ឌ​​នៃយុទ្ធសាស្ត្រ​​វិនិ​យោគ​របស់ខ្លួន​។ ​យោងតាម​​​ស្ថិតិ​​ចេញផ្សាយ​​កាលពីថ្ងៃទី២ ធ្នូ ​ដោយ​ធនាគារ​កណ្តាល​កូរ៉េ​​​​ខាងត្បូង​ថា ប្រាក់​​​​​បំរុង​​ទុកបានឡើង​ដល់៣៨,​៦៣​ពាន់​លាន​ដុល្លារ ​​​​​​កាលពីខែមុន​ដោយសារ​ការ​ទិញ​មាស​​បន្ថែម​នេះ ​ដែល​ធ្វើ​ឱ្យចំនួនមាស​ដែល​​ស្តុកទុក​ឡើង​​ដល់​សរុប​៥៤,៤តោន​​​​ ។

នេះ​ជា​វិធានការ​ទី២​​របស់​​ធនាគារ​​កណ្តាលចាប់​តាំងពី​​ការ​ទិញ​​មាសដុំ​​២៥​តោន​​​​កាលពីខែ​មិថុនា និងខែកក្កដា ​​កន្លងទៅ​​នេះ មក ។​ ​តម្លៃមាស​​ដែលតម្កល់ទុក​ដោយធនាគារ​​កណ្តាល​​ពេលនេះឡើង​ដល់២,១៧​ពាន់​លាន​ដុល្លារ​ពោល​មានការកើនឡើង​​៨៥០លាន​​ដុល្លារ៕

0 comments: