យោងទៅតាមប្រភពព័ត៌មានចិន ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ធ្នូ ឆ្នាំ២០១១ បានឱ្យដឹងថា៖ ក្រុមតារាចម្រៀងល្បីរបស់កូរ៉េ Girl Generation បានសម្ញែងសាច់ភ្លៅដ៏សិចស៊ីរបស់ពួកគេនៅលើវេទិកាប្រគំតន្ត្រីក្នុងប្រទេសសិង្ហបុរី។ ក្រុម Girl Generation បានទៅចូលប្រគំតន្ត្រីក្នុងកម្មវិធី Mnet Asian Music Awards (MA MA) នៅក្នុងប្រទេសសិង្ហបុរីកាលពីចុងសប្តាហ៍កន្លងទៅនេះ ។
ជាមួយនឹងទឹកដមសំឡេង និងកាយវិការរស់រវើករបស់ក្រុមតារាសម្តែងសមាជិក៩រូបរូបនេះ បានធ្វើទស្សនិកជនមានការរំភើបយ៉ាងខ្លាំងជាមួយនឹងការបង្ហាញសាច់ភ្លៅដ៏សិចស៊ី.សខ្ចីនៅពេលដែលពួកគេអង្គុយនៅលើវេទិកា។ នៅក្នុងការប្រគំតន្ត្រីនេះក្រុម Girl Geeration បានចុះកុងត្រាជាមួយម្ចាស់កម្មវិធីក្នុងតម្លៃទឹកប្រាក់ជិត២លានដុល្លារក្នុងរយៈពេល២យប់។ សំបុត្រសម្រាប់ចូលទស្សនាការប្រគំតន្ត្រី គឺមានតម្លៃចាប់ពី១៦៨ដុល្លារ ដល់២១៨ដុល្លារ ហើយបានលក់ដាច់អស់ត្រឹមតែរយៈពេល៥ម៉ោងប៉ុណ្ណោះ៕
0 comments:
Post a Comment