ប្រធាន Google អំពាវនាវឲ្យ កូរ៉េខាង ត្បូង​ ធ្វើកំណែទម្រង់​ ប្រព័ន្ធអ៊ីនធឺណែត

ប្រធានក្រុមហ៊ុន Google លោក អេរីច ស្គេមីដត៍ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា បានសម្តែងការ កោតសរសើរចំពោះការរីកចំរើនផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែលោកសូមអំពាវនាវ ទៅដល់ប្រទេសនេះ ឲ្យធ្វើកំណែទម្រង់នៃការ ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ដើម្បីភាពងាយក្នុងការប្រើប្រាស់។
តាមព័ត៌មានពី គេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១១ ថា លោក អេរីច បានបង្ហាញចេញនូវទស្សនៈផ្ទាល់ខ្លួន ក្នុងនាមក្រុមហ៊ុន Google ថាកំណែទម្រង់ទៅលើការប្រើប្រាស់ប្រព័ន្ធអ៊ីធឺណែត នៅប្រទេសកូរ៉េនេះ គួរតែមានភាពបើកទូលាយ និងទំនើបជាងមុន ហើយប្រការនេះវាត្រូវការការពិនិត្យបន្ថែមទៀត នូវនយោបាយផ្លូវច្បាប់ពី បណ្តាប្រទេសផ្សេងៗ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលមានសក្តានុពល មួយក្នុងចំណោមបណ្តា ប្រទេសនានានៅលើពិភពលោក ដែល ៩៥ភាគរយនៃប្រជាជនរបស់ប្រទេសនេះប្រើប្រាស់ អ៊ីនធឺណែត ហើយកូរ៉េខាងត្បូងនេះ ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលមានល្បឿន អ៊ីនធឺណែត Download លឿនជាង គេនៅលើពិភពលោកផងដែរ នេះបើយោងតាម ការ បញ្ជាក់ពីការសិក្សាដែល បានមកពីបណ្តាញនានា របស់ Pando ។
ប៉ុន្តែអ្វីដែលជាបញ្ហាចំពោះ ប្រទេសនេះ គឺអ្នកប្រើប្រាស់ទាំងអស់ត្រូវតែ ធ្វើទៅតាមច្បាប់ដែល តម្រូវឲ្យដាក់ឈ្មោះពិតនៅពេលដែលចង់ បង្ហោះព័ត៌មានអ្វីមួយនោះ។
គួរបញ្ជាក់ថាកាលពី ឆ្នាំ២០០៩ ក្រុមហ៊ុន Google បានបដិសេធចំពោះសំណើរបស់ប្រទេសកូរ៉េខាងត្បូង ដែល តម្រូវឲ្យអ្នកប្រើប្រាស់ ទាំងអស់បញ្ចូលនូវឈ្មោះពិតរបស់ខ្លួន ពេលដែលចង់បង្ហោះវីដេអូ របស់ពួកគេ ចូលទៅក្នុងគេហទំព័រកំសាន្ត Youtube៕

0 comments: