យោងតាម ព័ត៌មាន AFP នៅថ្ងៃ ពុធ ទី ២៣ ខែ វិច្ឆិកា នេះឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តី ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរ ទៅប្រទេសកូរ៉េ ខាងត្បូង ទស្សនៈកិច្ចគម្រោងទំនប់ការពារទឹកទន្លេ របស់កូរ៉េខាងត្បូងមានតម្លៃ ១៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយលោកថាក់ស៊ីន នឹងនាំយកគម្រោងនេះ មកអនុវត្តន៍ ដើម្បីការពារ និង ដោះស្រាយគ្រោះមហន្តរាយ ទឹកជំនន់នៅប្រទេសថៃ។
លោក កូយង ស៊ុក មន្រ្តីក្រសួងដែនដីកូរ៉េខាងត្បួង បានឲ្យដឹងថា ការធ្វើដំណើរមកប្រទេសកូរ៉េ លើកនេះ ជាដំណើរទស្សនៈកិច្ចផ្ទាល់ខ្លួន ចាប់ពីថ្ងៃ ២១-២៤ ខែ វិច្ឆិកា ដែលក្នុងនោះលោក ថាក់ស៊ីនបានទៅទស្សនា គម្រោងប្រឡាយទឹក ទំនប់ទឹក និង តំបន់ទស្សនីយ៍ភាព ៤ កន្លែងសំខាន់របស់កូរ៉េខាងត្បូងផងដែរ។
ក្រៅពីនេះ លោក ថាក់ស៊ីន បានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មានកូរ៉េខាងត្បូង ឈូស៊ុន អ៊ីលបូថា លោកនឹងនាំយកលទ្ធផល នៃដំណើរទស្សនៈកិច្ចកូរ៉េខាងត្បូង លើកនេះ ប្រាប់និង ណែនាំដល់ នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីបង្កើត របស់លោកឲ្យបានជ្រាប ផងដែរ។
លោក ថាក់ស៊ីន ក៏បានអះអាងផងដែរថា លោកធ្លាក់មានផែនការការពារគ្រោះរាំងស្ងូត កាលដែលសម័យលោកជានាយករដ្ឋមន្រ្តីថៃ តែត្រូវបានផ្តូលរំលំដោយរដ្ឋ ប្រហារ កាលឆ្នាំ ២០០៦ ហើយផែនការនេះក៏បានរលាយផងដែរ៕
0 comments:
Post a Comment