សេអ៊ួល៖ ប្រទេសកូរ៉េខាងជើង បានច្រានចោលនូ វការអំពាវនាវ របស់ប្រទេសកូរ៉េខា ងត្បូង ដើម្បីពិភាក្សាជាថ្មី ក្នុ ងការផ្សះផ្សា រួបរួមជាគ្រួសារតែ មួយឡើងវិញ បន្ទាប់ពីបានបែកបាក់តាំងពី សង្រ្គាមឧបទ្វីបកូរ៉េ នៅឆ្នាំ ១៩៥០ ដល់ឆ្នាំ១៩៥៣ ។
យោងតាមសារព័ត៌មាន Chenal News Asia បានឲ្យដឹង នៅថ្ងៃទី១៨ ខែកុម្ភៈ ថា កាកបាទក្រហម នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ កន្លងទៅថ្មីៗ នេះ បានដាក់សំណើឲ្យមានការពិភាក្សា រវាងប្រទេសទាំងពីរ តែជាលទ្ធផលគ្មានទេ ក្នុងការផ្សះផ្សាជម្លោះផ្ទៃក្នុង រវាងបងប្អូនក្នុងគ្រួសា រតែមួយនេះ ។
កាសែត Minju Joson របស់ទីក្រុងព្យុងយ៉ាង កូរ៉េខាងជើងបានបដិសេធន៍នូវ កា រទទួលយកកិច្ចពិភាក្សា បង្រួបបង្រួមគ្នា ខណៈដែលកូរ៉េខាងជើងកំពុងពាក់មុខខ្លា ដាក់កូរ៉េខាងត្បូង ។
កាសែតកូរ៉េខាងជើង បានតបវិញថា បើសិនជាកូរ៉េខាងត្បូង មានបំណងចង់ រួបរួមគ្រួសារតែមួយ គួរណាស់តែផ្តើមចេញពីមេដឹកនាំកូ រ៉េខាងត្បូង។
សូមបញ្ជាក់ថា ជនជាតិកូរ៉េជាច្រើ នរយគ្រួសារបានបែកបាក់គ្នា ដោយសា រសង្គ្រាមឧបទ្វីបកូរ៉េនាំឲ្យមា នការបែក ចែកកូរ៉េខាងត្បូង និងកូរ៉េខាងជើង រហូតមកដល់សព្វថ្ងៃនេះ រី ឯសាច់ញាតិក៏ត្រូវបែកចែកបក្សពួ កផងដែរ ៕
0 comments:
Post a Comment