​លោកគីម ជុងអ៊ី​ល ​ទទួល​​​បរម​ងារ​​ជា​ «មហា​មេដឹកនាំ​​​​សេនាប្រមុខ​»

ខណៈដែល​​​​អតីតមេដឹកនាំ​​​កូរ៉េ​ខាងជើង​​​ លោកគីម ជុងអ៊ី​ល ​ដែលទទួលមរណភាព​​​ទៅ​ហើយ​មានបរមងារ​​​​ជា​ច្រើន​​ដូចជា​​មហា​មេ​ដឹក​នាំ ​​មហា​ឧត្តមសេនីយ៍ ​មេបញ្ជាការ​​​ជាន់ខ្ពស់​របស់​​​កងទ័ព​​​​ប្រជាជន ឬ​​មេដឹកនាំ​ជាទីស្នេហា​ ក៏ប៉ុន្តែ​​លោកគីម ជុង​​អ៊ីល ​​នៅពុំទាន់​​ទទួលបាន​​បរមងារ​​​​ជា​ «មហាមេដឹកនាំ​​​​​​សេនាប្រមុខ» ដែល​​​​ដាក់ជូន​​​​​ដល់​​ស្ថាបនិក​កូរ៉េ​​​​ខាងជើង​​ លោក​គីម អ៊ី​លស៊ុង ​តែម្នាក់គត់​នៅឡើយ​។​
តាមរយៈ​ការ​​សម្រេច​ចិត្ត​​​រួមគ្នា​​មួយ​កាលពី​ថ្ងៃទី​​១៤ កុម្ភៈ របស់​គណៈ​កម្មាធិការ​​​យោធា​​កណ្តាល​នៃ​បក្សពលករ​កូរ៉េ ​​គណៈ​កម្មាធិការ​​​ការ​ពារ​ជាតិ និង​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​​​របស់​ប្រេស៊ីឌី​យ៉ូម​​​នៃសភា​​ប្រជាជន​ជាន់ខ្ពស់​​​​ បរម​ងារ​​​ជា​ «មហា​មេដឹកនាំ​​​​សេនាប្រមុខ» ត្រូវ​បាន​ផ្តល់ជូន​​​​លោកគីម ជុងអ៊ីល ​​ដែលទទួល​មរណ​ភាព​​​​​កាលពីខែធ្នូ ​​កន្លងមក​នេះ ។ ​ការ​ផ្តល់​​​បរម​ងារ​​​កំពូល​​នេះត្រូវបាន​រាយការណ៍​​​កាល​ពីថ្ងៃទី​​១៥ កុម្ភៈ ​​ដោយទីភ្នាក់ងារ​​ព័ត៌​មាន​ផ្លូវការ​​​កូរ៉េ​​ខាង​ជើង KCNA ។​
KCNA ​រាយការណ៍​​ថា យើងសម្រេច​​​ផ្តល់​​ងារ​​ជា​មហាមេដឹកនាំ​​​សេនាប្រមុខ​​ជូន​សម​មិត្ត​​​​គីម ជុងអ៊ីល ​ដែល​ជាមហាមេដឹកនាំ​​របស់​ប្រទេស​យើង​ និងរបស់​​​​ប្រជាជន​​យើង ព្រោះ​​តែ​លោក​​ដឹកនាំ​ឱ្យ​​សម្រេច​បាន​​សមិទ្ធផលជា​អមតៈទាំង​ឡាយ​សម្រាប់​មាតុ​ភូមិ និង​បដិវត្តន៍​​របស់​យើង៕​

0 comments: