យោងតាមទីភ្នាក់ងារ ព័ត៌ មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០១១ ថា អត្រាអ្នកគ្មានការ ងារធ្វើនៅក្នុងប្រទេស កូរ៉េខាងត្បូងធ្លាក់ចុះ៣.៣ភាគរយនៅក្នុងខែសីហា ឆ្នាំ២០១១។
របាយការណ៍មួយចេញដោយរដ្ឋាភិបាល កូរ៉េខាងត្បូងបានបង្ហាញឱ្យដឹងថា អត្រា អ្នកគ្មានការងារធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ៣.៣ ភាគរយ ដែលចំនួននេះ គិតនៅក្នុងខែសីហា ឆ្នាំ២០១១ ។ ការធ្លាក់ ចុះនេះ គឺព្រោះតែនៅតាមបណ្ដារោងចក្រ សហគ្រាសនានាមានការកើនឡើង នូវការងារ ម្ល៉ោះហើយអ្នកបំរើការងារក៏កើនឡើង ។
ការិយាល័យស្ថិតិកូរ៉េខាងត្បូងបានចេញរបាយការណ៍ប្រចាំខែ និងបង្ហាញឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងខែសីហា ឆ្នាំ២០១១ ហាក់បី ដូចជានៅថេរ គឺ៣ភាគ រយ ដែលចំនួននេះធៀបនឹងដើមឆ្នាំ ទាបជាង ០.៣ភាគរយ។ ចំនួននេះធៀបនឹងខែកក្កដា កន្លងមកនេះ ធ្លាក់ចុះ ៣.៣ ភាគរយ ។
របាយការណ៍ដដែលនេះបានឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើធ្លាក់ចុះ ដែលការ ធ្លាក់ចុះនេះមានចំនួន ៦៩ពាន់នាក់ ទៅ ៧៦២ពាន់នាក់ កាលពីខែមុន ។
អត្រាអ្នកគ្មានការងារធ្វើភាគច្រើនពលរដ្ឋមានអាយុចន្លោះពី១៥-២៩ឆ្នាំ ដោយ ស្ថិតិបង្ហាញថា ក្នុងខែសីហា មានចំនួន ៦.៣ ភាគរយចំនួននេះធៀប នឹងឆ្នាំមុន គឺថយចុះ ០.៧ភាគរយ។ម្យ៉ាងទៀត ទិន្នន័យនេះធៀប នឹងខែកក្កដា ឆ្នាំ២០១១ បានថយចុះ ៧.៦ ភាគរយដែរ ។
សរុបអ្នកបម្រើការងារនៅក្នុងខែសីហា ឆ្នាំ២០១១ កើនឡើងដល់២៤.៤៩លាននាក់ ដែលចំនួននេះបានកើនឡើង ៤៩០ពាន់នាក់ គិតចាប់ពី ដើមឆ្នាំនេះ ៕
0 comments:
Post a Comment