Showing posts with label News. Show all posts
Showing posts with label News. Show all posts

បទចម្រៀង «Hoot» របស់​តារាចម្រៀង​​​ Girls Generation ជួយឱ្យ​សិស្សប្រឡង​ចូលមហាវិទ្យាល័យ​បានពិន្ទុ​ខ្ពស់

យោងទៅតាម​ការ​ស្ទង់​មតិ​របស់ Secrets of Studying ​ចេញ​ផ្សាយ​​នៅ​លើ​​គេហ​ទំព័រ​​សិល្បៈ​​​កូរ៉េ កាលពីថ្ងៃសុក្រ ​ទី៩ មីនា ​​​​ឆ្នាំ២០១២​​​បានឱ្យ​ដឹងថា ​បទចម្រៀង​ដែលមាន​ចំណង​ជើងថា «Hoot» របស់ក្រុម​​​ Girls Gene-ration ​អាចជួយ​​​ឱ្យសិស្ស​​ទទួលបានពិន្ទុ​​ល្អ នៅពេលដែលពួកគេ​ប្រឡង​ចូល​រៀន​មហា​​វិទ្យា​ល័យ​​ ។ ​​ការស្ទង់មតិ​​ដដែល​នោះ​បាន​និយាយ​ថា សិស្ស​អាចទទួល​​​​​បាន​ពិន្ទុ១០០​ភាគ​រយ ​នៅក្នុង​ផ្នែក​​ការប្រើប្រាស់​​ភាសាតែង​កំណាព្យនៃ​​​វិញ្ញា​សា​​ប្រឡង​ចូល​មហាវិទ្យាល័យ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។
លោក Kwon Gya Ho ​សាស្ត្រា​ចារ្យ​​​បង្រៀន​​​ថ្នាក់​ត្រៀមចូល​មហា​វិទ្យា​ល័យ​បាននិយាយ​ថា ៖ មូលដ្ឋានគ្រឹះ​នៃកំណាព្យ ​​​គឺ​ត្រូវ​បានបង្ហាញ​​​ក្នុងបទ​ចម្រៀង​​​ «Hoot» របស់​ក្រុម​ Girls Generation ។ លោក​បាន​បន្ត​ទៀត​ថា ផ្នែកកំណាព្យ​​​នៅលើ​វិញ្ញាសា​ប្រឡង គឺ​​​​ជា​ផ្នែក​​មួយដ៏ពិបាកបំផុតសម្រាប់សិស្ស​ ដូច្នេះការ​ស្តាប់​​បទចម្រៀង​​​នេះ វា​ពិតជាមូល​ដ្ឋាន​​គ្រឹះជួយ​ឱ្យ​សិស្ស​ងាយ​យល់​ដល់​ប្ញសគល់​តែង​កំណាព្យ​​ ៕

Korean Government Scholarship !


Korean government invites 100 international students from 62 countries including Cambodia who wish to pursue a bachelor's degree in Korea.

To be selected as a KGSP grantee, any applicant should successfully pass through the 1st selection process set by the Korean embassies (or Consulates) of his or her origin.

So to apply for the program, please contact the 1st selection organizations to get detailed information on the 1st selection process such as application deadline and required documents, etc.

Application deadline may differ from on country to another; it will be expected to fall in late September or early October.

បំផ្ទុះគ្រាប់បែកទ្រង់ទ្រាយធំនៅក្នុងទីក្រុង Oslo ប្រទេស ណវ៉ែស

កាលពីថ្ងៃម្សិលម៉ិញ(២២ កក្កដា) នៅក្នុងទីក្រុង Oslo ក្នុងប្រទេស ណវ៉ែស មានការបំផ្ទុះ
គ្រាប់បែកទ្រង់ទ្រាយធំមួយ នៅជិតស្នាក់ការរបស់រដ្ឋាភិបាល ដែលបណ្តាលអោយមនុស្ស
យ៉ាងតិចណាស់ ៧នាក់បានស្លាប់បាត់បង់ជីវិត និង ជាច្រើននាក់ទៀតរងរបួស ។

តាមសំដីអ្នកនាំពាក្យរបស់រដ្ឋាភិបាល ណវ៉ែស បានអោយដឹងថា បន្ទប់ធ្វើការរបស់លោក
នាយករដ្ឋមន្ត្រីប្រទេស ណវ៉ែស លោក Jens Stoltenberg ត្រូវបានទទួលរងការខូចខាត
យ៉ាងដំណំ តែលោកនាយករដ្ឋមន្រ្តីពុំមានទទួលរងគ្រោះថ្នាក់អ្វីឡើយ ។

សមត្ថកិច្ចបានអោយដឹងថាមានមនុស្សជាច្រើនបានទទួលរងរបួសនៅក្នុងការបំផ្ទុះនេះ ។
តាមសំដីរបស់សាក្សីថា ការផ្ទុះនេះមានលក្ខណៈទ្រង់ទ្រាយធំរហូតធ្វើអោយប្រជាជនដែល
រស់នៅក្នុងទីក្រុងទាំងមូលក៏បានលឺសូរសំលេងផ្ទុះនេះដែរ ។

បច្ចុប្បន្នមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនៅក្នុងការបំផ្ទុះនេះឡើយ ។
ទូរទស្សន៍ក្នុងតំបន់ក៏បានធ្វើការបញ្ចាំងរបស់ខ្លួនពីទិដ្ឋភាពនៃហេតុការណ៍នេះផងដែរ ដែល
បានបង្ហាញអោយឃើញពីការខូចខាតជាច្រើននៅតំបន់មានការផ្ទុះគ្រាប់បែកនោះ ។

ផ្លូវទាំងឡាយដែលភ្ជាប់មកតំបន់មានការផ្ទុះត្រូវបានហាមឃាត់មិនអោយធ្វើចរាចរណ៍ ។
ប្រជាជននៅក្នុងតំបន់នោះត្រូវបានប្រកាសអោយធ្វើការជំលៀស ព្រោះខ្លាចក្រែងមាន
ការបំផ្ទុះណាមួយផ្សេងបន្តទៀត ៕